(កំពង់ឆ្នាំង)៖ ការិយាល័យមេធាវី ភួង ណាវុធ តំណាងលោកស្រី នូវ ចាន់ដារ៉ា នាយិកាក្រុមហ៊ុនអចលនទ្រព្យ អិល អូ ឌី សាខាខេត្តកំពង់ឆ្នាំង បានចេញលិខិតបំភ្លឺមួយករណីដែលបានចុះផ្សាយថា ក្រុមហ៊ុន បានឲ្យបុគ្គលិកចុះទៅរឹបអូសម៉ូតូរបស់កូនបំណុល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលបានទិញបង់រំលសពីក្រុមហ៊ុនកាលពីអំឡុងខែមីនា ឆ្នាំ២០១៩។

លិខិតបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ លោកមេធាវី ភួង ណាវុធ បានបញ្ជាក់ថា ក្រុមហ៊ុនកូនក្ដីរបស់លោក តែងតែមានការអនុគ្រោះពន្យាពេលចំពោះអតិថិជនដែលជួបវិបត្តិពិតប្រាកដជាក់ស្ដែង។ អតិថិជននោះក៏ទទួលបានការសម្របសម្រួលច្រើនលើកច្រើនសារណាស់មកហើយ រហូតដល់មិនមានដំណោះស្រាយទើបក្រុមហ៊ុនឈានដល់ការស្នើសុំម៉ូតូមករក្សាទុកនៅក្រុមហ៊ុនជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយជាមួយអតិថិជន។

ខាងក្រោមនេះជាលិខិតរបស់មេធាវី៖