(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha នៅថ្ងៃចន្ទនេះ បានលើកឡើងថា ការបោះឆ្នោតសកល នឹងប្រារព្ធឡើង នៅក្នុងឆ្នាំ២០១៧ ខណៈមានការរិះគន់ថា ការសេចក្តីច្បាប់រដ្ឋធម្មនុញ្ញ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អាចនឹងពន្យារពេល នៅក្នុងការបោះឆ្នោត នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ បានចេញផ្សាយកាលពីថ្ងៃសុក្រ ត្រូវបានរិះគន់ពីគ្រប់បក្សនយោបាយសំខាន់ៗទាំងអស់ ដោយបានលើកការព្រួយបារម្ភថា វានឹងបដិសេធ ក្នុងការធ្វើប្រជាមតិ នៅខែកក្កដាខាងមុខ ដែលវានឹងពន្យាពេល នៅក្នុងការវិលត្រឡប់ប្រទេសមួយនេះ ទៅកាន់លទ្ធិប្រជាធិបតេយ្យ។
«ឆ្នាំ២០១៧, ២០១៧, ២០១៧» នេះបើតាមលោក Prayuth ប្រាប់អ្នកសារព័ត៌មានដោយសម្តីខ្លាំងៗ នៅក្នុងការឆ្លើយនូវសំណួរថា តើការបោះឆ្នោត នឹងប្រារព្ធឡើងនៅពេលណា។ កាលពីសប្តាហ៍មុន លោក Prayuth បានលើកឡើងថា ថៃនឹងធ្វើការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ បើទោះបីជាសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ មិនអនុម័តនូវការធ្វើប្រជាមតិក្តី៕