(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានសម្ដែងនូវអំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយ ជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថុ ក្នុងពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។
ក្នុងសារលិខិតជូនពរនេះដែរ លោកស្រីកិត្តិសង្គហបបណ្ឌិត ឃួន សុដារី សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ព្រមនូវសំណេរសាទរ និងជ័យមង្គល ដ៏មហាប្រសើរជូនចំពោះអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមបានប្រកបដោយសុខភាពបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីរួមចំណែកបន្តគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀតតរៀងទៅ។
ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការកោតសសើរដោយស្មោះចំពោះអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានខិតខំប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានការលូតលាស់ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងមានឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ នាពេលខាងមុខ។
លោកស្រីកិត្តិសង្គហបបណ្ឌិត ឃួន សុដារី សូមប្រសិទ្ធពរសព្ទសាធុការ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងភរិយា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕