(កាណាហ្គាវ៉ា-ជប៉ុន)៖ លោក អ៉ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ នាថ្មីៗនេះ បានសហការជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន រៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីទទួលទាន។

សកម្មភាពនេះបានធ្វើឡើងថ្មីៗនេះ ដោយអនុវត្តន៍តាមអនុសាសន៍ និងពាក្យស្លោក «ទទួលទានអំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឲ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ៕