(ភ្នំពេញ)៖ នៅខណ:ពេលនេះទំព័រ​ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានទទួលការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេស វ៉ាឈ្នះទំព័រ Facebook របស់លោក សម រង្ស៊ី ហើយនៅពេលនេះ, ដោយគិតត្រឹមម៉ោង ៩៖៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈនេះ។

Facebook សម្តេចតេជោ ហ៊ុន សែន ៖ 2,091,952 Total Page Likes
Facebook លោក សម រង្ស៊ី៖ 2,091,509 Total Page Likes

តាមរយៈចំនួនកើនឡើងនេះសបញ្ជាក់ឲ្យឃើញថា Facebook របស់សម្តេចតេជោ ហ៊ុន សែន មានអ្នកស្រលាញ់គាំទ្រ ចូលចិត្តជាច្រើនជាបន្តបន្ទាប់ ។ គួរបញ្ជាក់ផងដែលថា Facebook សម្តេចតេជោ ហ៊ុន សែន ទើបបង្កើតក្នុងរយៈពេលជាងប្រាំខែតែប៉ុណ្ណោះ មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស ខណ:ដែល ទំព័រ Facebook របស់លោក សម រង្ស៊ី បានបង្កើតជាយូមកហើយ។ សូមចូលរួមអបអរសាទចំពោះ ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ដែលមានអ្នកគាំទ្រដល់ច្រើនបែបនេះ៕

Facebook សម្តេចតេជោ ហ៊ុន សែន បានកើនឡើងដល់ចំនួន ២លាន Like នៅព្រលប់ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៦នេះ ដែលជាចំនួនដ៏អស្ចារ្យ និងដ៏ច្រើនលើសលប់មួយ បន្ទាប់ពីបានចំនួន១លាននាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ (ប្រមាណ៥ខែកន្លងទៅ)៕