(ព្រះសីហនុ)៖ មន្រ្តីក្រសួងទេសចរណ៍ បាននិយាយថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាវាទេសចរណ៍ Regent Seven Seas ដែលផ្ទះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦៦១នាក់ បានចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីលេងកម្សាន្តនៅលើឆ្នេរសមុទ្រកម្ពុជា មុននឹងពួកគេធ្វើដំណើរទៅ នៅក្រុងបាងកកប្រទេសថៃ ។
ប្រភពខាងលើបានឱ្យដឹងថា នាវាដ៏ធំនេះ បានធ្វើដំណើរមកពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានចាកចេញទៅទីក្រុងបាងកក ប្រទេសថៃនៅវេលាម៉ោង ៦ល្ងាចនេះដែរ។
ខេត្តព្រះសីហនុត្រូវបានដាក់បញ្ចូលទៅក្នុងផែនទី នាវាទេសចរអាស៊ាន ដែលជាផ្នែកមួយ នៃយុទ្ធនាការផ្សព្វផ្សាយអាស៊ាន Cruises Feel the Warm ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ នៅក្នុងវេទិការរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ (ATF-2016)កន្លងមក។
មន្រ្តីទេសចរណ៍និយាយថា ការមកដល់នៃនាវាទេសចរណ៍ នេះជាសក្តានុពលមួយរបស់ ខេត្តព្រះសីហនុ ក្នុងការទាក់ទាញទេសចរណ៍ នាវាសមុទ្រនៅពេលនេះ និងនៅបណ្តាឆ្នាំខាងមុខ៕