(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំយកអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់ជូនដល់លោក ជា សាន អតីតស្នងការនគរបាលខេត្តដែលបានចូលនិវត្តន៍ ដល់គេហដ្ឋានស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

សកម្មភាពរបស់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យនេះ គឺដើម្បីសម្តែងការដឹងគុណដែលធ្លាប់ធ្វើថ្នាក់លើដ៏គួរឱ្យគោរព និងជាធនធានមនុស្សដ៏ល្អមួយរូបផងដែរ។ ជាមួយគ្នានោះ ក៏មានការរួមដំណើរដោយលោកស្នងការរង នាយ-នាយរងការិយាល័យជាដើម។

អំណោយទាំងនោះទៀតសោត រួមមាន៖ មានថវិកា ៥០ម៉ឺនរៀល និងភេសជ្ជៈទឹកត្រចៀកកាំ ១កន្ត្រក៕