(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញរបាយការណ៍ព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
របាយការណ៍ World Bank បានឲ្យដឹងថា សេដ្ឋកិច្ច និងក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ជាពិសេស វិស័យសំណង់, ទេសចរណ៍, និងការនាំចេញទំនិញ នៅតែបន្តទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិដែលបង្កឡើងដោយការរាលដាលជំងឺកូវីដ-១៩។
សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២០ ត្រូវបានព្យាករទុកថានឹងមានកំណើនអវិជ្ជមានគឺ -២ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា ជាហេតុប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខុមាលភាពគ្រួសារ និងអាចធ្វើឱ្យភាពក្រីក្រកើនឡើងទៀតផង៕
ខាងក្រោមនេះ ជារបាយការណ៍ របស់ធនាគារពិភពលោក ដែលមានខ្លឹមសារទាំងស្រុង៖