(កោះកុង)៖ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុ៑ន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានដឹកនាំក្រុមការងារ បានអញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូថៃ និងធ្វើពិធីចុះហត្ថលេខាប្រគល់-ទទួល ឧបករណ៍ សម្ភារបរិក្ខាពេទ្យជាច្រើនប្រភេទ ដែលជាអំណោយរបស់មន្ទីរសុខាភិបាលខេត្តត្រាត ប្រទេសថៃ។

ការទទួលសា្វគមន៍គណៈប្រតិភូថៃ ដើម្បីចុះហត្ថលេខាទទួលឧបករណ៍សម្ភារបរិក្ខាពេទ្យ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន បានឲ្យដឹងថា តាមរយៈទំនាក់ទំនងរវាងប្រទេសទាំង២ ជាពិសេសខេត្តកោះកុង និងខេត្តត្រាត ដែលជាខេត្តជាប់ព្រំដែនគ្នាផងដែរនោះ មន្ទីរសុខាភិបាលថៃ ធ្លាប់បានផ្តល់រួចហើយនូវអគារសង្គ្រោះបន្ទាន់ (ICU) និងជួសជុលកែលំហរអគារបោកគក់ និងរំងាប់មេរោគរួម ក្នុងនោះដែរមន្ទីរសុខាភិបាលថៃ បានផ្តល់ឧបករណ៍សម្ភារបរិក្ខាពេទ្យជាច្រើនប្រភេទ សម្រាប់ដំណើរការក្នុងអគារថ្មីនេះ សម្រាប់ជួយសង្រ្គោះជីវិតមនុស្ស។

ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត សូមថ្លែអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានជួយលើកស្ទួយផ្នែកវិស័យសុខាភិបាល និងបន្តសហការជាមួយជាកម្ពុជា រួមចំណែកជំរុញវិស័យនេះកាន់តែប្រសើរ៕