Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង ចូលរួមបូកសរុប «លទ្ធផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែមករា»

01-02-2016 15:59

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រសួងមហាផ្ទៃ។

កម្ពុជាបានចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្រោយវិសោធនកម្មថ្មី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ ច្បាប់នេះមានលក្ខណៈត្រឹងរឹង ដែលត្រូវបានបង្កើតឡើង ដើម្បីលើកម្ពស់សណ្តាប់ធ្នាប់តាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕