(ភ្នំពេញ)៖ ដើម្បីកាន់តែបញ្ជាក់ច្បាស់ដល់សាធារណជនអំពីការភ័យខ្លាចអាមេរិកតាមសម្លាប់លោក ជុន ច័ន្ទបុត្រ នាយករងគ្រប់គ្រងវិទ្យុអាស៊ីសេរី ជាខេមរភាសា, នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានទម្លាយនូវខ្សែអាត់សំឡេងសន្ទនាសំងាត់រវាងដែល លោកបានជជែកគ្នាជាមួយលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទានអាហារជាមួយគ្នានៅក្នុងភោជនីយដ្ឋានឈ្មោះ ដាល់ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ។

នៅក្នុងខែ្សអាត់សម្លេងសំងាត់ដែលទម្លាយតាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ, លោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បាននិយាយគ្នាអំពីការប្រើកម្លាំងយោធាកងពលតូចលេខ៧០ ការពារសុវត្ថិភាពខ្លួន ព្រោះខ្លាចអាមេរិកតាមសម្លាប់ នៅពេលលោក ជុន ច័ន្ទបុត្រ មកដល់ទឹកដីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។

ការទម្លាយខ្សែអាត់សម្លេងសំងាត់នៅពេលនេះ ធ្វើឡើងតាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ឲ្យដឹងថា លោកមានខ្សែអាត់សម្លេងសន្ទនានៅពេលទទួលទាន អាហាររួមគ្នាចំនួន៣នាក់ ប្រើប្រាស់ពេលវេលាប្រមាណ១ម៉ោង៤៥នាទី រវាងលោក និងលោក ជុន ច័ន្ទបុត្រ ព្រមទាំងលោក រដ្ឋា វិសាល។

សូមស្តាប់ខែ្សអាត់សំងាត់ដែលឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ ជជែកគ្នា៖