(ភ្នំពេញ)៖ ក្រុមហ៊ុនអន្ដរជាតិ ចុង ហ៊្វាង បានដឹកនាំសហគ្រាសពាំនាំសម្ភារៈ បរិក្ខារពេទ្យ និងថវិកាមួយចំនួនប្រគល់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ ការប្រគល់នេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ក្រោមការគ្រប់គ្រងដោយមូលនិធិ Zurich នៃប្រទេសស្វីស របស់លោកវេជ្ជបណ្ឌិត BEAT RICHNER តាំងពីឆ្នាំ១៩៩២ មកមន្ទីរពេទ្យកុមារគន្ធបុប្ផាបានខិតខំយ៉ាងខ្លាំង ដើម្បីជួយសង្រ្គោះដល់ជីវិតកុមារកម្ពុជាជាង ៨៥% ដោយមិនគិតកម្រៃ។ កុមារដែលមានអាយុចាប់ពី ១២ ចុះក្រោម មិនត្រូវបានគិតថ្លៃសេវាព្យាបាលនោះទេ ជារៀងរាល់ថ្ងៃអ្នកជំងឺចំនួន ៣,២៤៥នាក់ ត្រូវបានទទួលការព្យាបាលជារៀងរាល់ថ្ងៃហើយមានអ្នកជំងឺប្រហែលជា ១,១៨៤,៤៧០ នាក់ត្រូវបានព្យាបាលជារៀងរាល់ឆ្នាំ ហើយជាមធ្យមទារកប្រហែលជា ៦០នាក់ បានកើតនៅក្នុងមន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃ។

មិនថាជួបប្រទះផលលំបាកយ៉ាងណាក្តី មន្ទីរពេទ្យកុមារគន្ធបុប្ផានៅតែប្តូរផ្តាច់ជួយសង្រ្គោះឲ្យអស់ពីលទ្ធភាព មិនថាអ្នកជំងឺមាន ឬក្រ ត្រូវតែឈរចាំលេខរៀងតាមលំដាប់លំដោយ។ មិនថាថ្លៃព្យាបាលត្រូវចំណាយអស់ប៉ុន្មាន មន្ទីរពេទ្យនៅតែទទួលព្យាបាលដោយមិនគិតកម្រៃ ក្នុងក្រសែភ្នែកប្រជាជនកម្ពុជា និងសូម្បីតែរដ្ឋាភិបាលកម្ពុជាមន្ទីរពេទ្យកុមារគន្ធបុប្ផា ប្រៀបដូចជាព្រះរស់មកជួយសង្រ្គោះដល់កុមារកម្ពុជា។

ទោះបីជាស្ថានភាពចរាចរណ៍មានភាពមមាញឹកយ៉ាងណាក៏ដោយ ក៏ប្រជាជនកម្ពុជាបានសាទរពេលបានឃើញក្បួនរថយន្តបរិច្ចាគអំណោយហើយ ប៉ូលីសក៏បានជួយសម្រួលផ្លូវចរាចរណ៍ផងដែរ ដូច្នេះក្បួនរថយន្តរបស់យើងបានទៅដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាយ៉ាងទាន់ពេលវេលា។

សកម្មភាពបរិច្ចាគនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅអំពី លោកស្រីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសចិនខែក កែមាលីស៊ីសូដា និងក្រុមគ្រួសារអ្នកជំងឺដែលកំពុងទទួលការព្យាបាលផ្ទាល់។ ប្រធានមន្ទីរពេទ្យកុមារលោក Dennis Lawrence (បារាំង) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អន្តរជាតិ ចុង ហ៊្វាង សម្រាប់ការបរិច្ចាគសប្បុរសធម៌របស់ខ្លួន និងបានប្រគល់លិខិតអរគុណសម្រាប់អំណោយ ដើម្បីថ្លែងអំណរគុណដល់ក្រុមហ៊ុនសម្រាប់ការផ្គត់ផ្គង់សម្ភារៈដែលត្រូវការជាបន្ទាន់។ ការចូលរួមរំលែកទុក្ខលំបាកជាសម្ភារៈ និងថវិកានេះនឹងត្រូវផ្តល់ជូនមន្ទីរពេទ្យ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់អ្នកជំងឺផងដែរ។

ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដនេះ ក្រុមហ៊ុនអន្តរជាតិ ចុង ហ៊្វាង បានផ្តួចផ្តើមសកម្មភាពបរិច្ចាគជាអន្តរជាតិជាច្រើនតាមទម្រង់ផ្សេងៗគ្នារួមមាន ប្រទេសដូចជាម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា និងតាមបណ្តាប្រទេសផ្សេងទៀត។ សម្ភារៈដែលបានបរិច្ចាគសំរាប់មន្ទីរពេទ្យកុមារកម្ពុជា រួមមាន ម៉ាស ម៉ាស៊ីនទឹកស្អាត ម៉ាស៊ីនចម្រោះទឹក ខ្នើយ ភួយ កម្រាលពូក ពូក មុង កង្ហារអគ្គិសនី ថវិកាមួយចំនួន និបានចូលរួមរំលែកទុក្ខផងដែរ។ គេយល់ថា ម៉ាស គឺជាតម្រូវការដ៏ធំបំផុតនៅក្នុងមន្ទីរពេទ្យកុមារ។ យើងក៏សូមអំពាវនាវដល់សាធារណជនទូទៅឱ្យចូលរួមក្នុងការបរិច្ចាគសប្បុរសធម៌របស់កុមារមន្ទីរពេទ្យកុមារគន្ធបុប្ផា។

បន្ទាប់ពីប្រគល់សំភារៈបរិច្ចាគអ្នកតំណាងមន្ទីរពេទ្យលោក Dennis Lawrence (ជនជាតិបារាំង) និង លោកវិជ្ជបណ្ឌិត KY SANTY ក៏បានដឹកនាំ លោក XIE XU DONG ដើម្បីទៅពិនិត្យស្ថានភាពនៅតាមបន្ទប់ពិគ្រោះជម្ងឺផ្សេងៗ និងណែនាំពីស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យ ហើយជាមួយគ្នានេះដែរលោក XIE XU DONG បានសម្តែងការព្រួយបារម្ភ និង ជូនពរដល់ក្រុមគ្រួសារអ្នកជំងឺឲ្យមានសុខភាពល្អ។

ដោយសារតែថ្លៃថ្នាំមិនត្រូវបានគិតកម្រៃដល់កុមារកម្ពុជាចាប់អាយុចាប់ពី១២ចុះក្រោម ដូច្នេះថ្នាំមានប្រភពពីការបរិច្ចាកពីប្រទេសមួយចំនួន និង ត្រូវបានទិញចូលនៅក្នុងតម្លៃទាបបំផុត។ ដើម្បីធានារក្សាបាននៅគុណភាពថ្នាំទាំងនេះមិនត្រូវបានលួចលក់នៅខាងក្រៅនៅលើដបថ្នាំទាំងអស់ត្រូវបានវាយត្រាសម្កាល់ ដើម្បីធ្វើការប្រមូលក្រោយប្រើប្រាស់រួចរាប់ចំនួនបញ្ជាក់។

អ្នកតំណាងរបស់ក្រុមហ៊ុនអន្តរជាតិ ចុង ហ៊្វាង លោក XIE XU DONG បានលេីកឡេីងថា ការផ្តល់ជាអំណោយលើកនេះ គឺយោងតាមនយោបាយផ្លូវមួយខ្សែក្រវាត់មួយ។

ប្រធានក្រុមហ៊ុនអន្តរជាតិចុង ហ៊្វាង លោក MENG XIAO SU លោកអគ្គនាយកក្រុមហ៊ុន ZHENG DA លោក XIE BING លោកអគ្គនាយកក្រុមហ៊ុនអន្តរជាតិចុង ហ៊្វាង លោក XIE LEI និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់មានការកោតសរសើរយ៉ាងខ្លាំងលើមន្ទីរពេទ្យកុមារគន្ធបុប្ផា ហើយក៏សូមជូនពរអ្នកជម្ងឺទាំងអស់ឲ្យបានឆាប់ជាសះស្បើយ គាត់ក៏បានបន្តទៀតថាការបរិច្ចាក និងការចុះសួរសុខទុក្ខលើកពិតជាមានអត្ថន័យខ្លាំងណាស់ ការជួយគ្នាទៅវិញទៅមកគឺមិនបែងចែកពូជសាសន៍ឡើយ វាត្រូវការការចូលរួមពីពួកយើងទាំងអស់គ្នា។

ដោយសារតែភាពឈានមុខរបស់ក្រុមហ៊ុន ចុង ហ៊្វាង នៅលើទីផ្សារអចលនទ្រព្យ ក្នុងពេលតែមួយនេះផងដែរយើងបានពាំនាំសហគ្រាសពណ៌បៃតង ពីប្រទេសចិននាំចេញទៅទីផ្សារក្រៅប្រទេស។ ពួកយើងក៏បានផ្តោតយ៉ាងខ្លាំងទៅលើ សុខុមាលភាពអន្តរជាតិ នាថ្ងៃអនាគតក្រុមហ៊ុនអន្តរជាតិចុង ហ៊្វាង នឹងបង្កើតមូលនិធិអន្តរជាតិមួយហៅថា ស្នាមញញឹមខ្មែរ ហើយយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការប្រមូលមូលនិធិនេះ ដើម្បីជួយជាសប្បុរសជូនដល់ប្រទេសកម្ពុជា វាបង្ហាញយ៉ាងច្បាស់ថាការជួយរបស់យើងមិនចប់ត្រឹមនេះទេ វានៅមានការជួយជាបន្តបន្ទាប់ទៅមុខរហូតទៀត៕