(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការនៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ខ្លួនបាននៅចំណុចភូមិដាំស្ពៃសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ស៊ាន សុណាល់ ប្រធានស្តីទីនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៤៥នាទី ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិដាំស្ពៃ សង្កាត់ស្លាកែតក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអធិការក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទូច សុខចាន់ អាយុ៣៣ឆ្នាំ រស់នៅភូមិអូតាគាំ១ សង្កាត់ទួលតាឯកក្រុងបាត់ដំបង ព្រឹបរឹបអូសបានវត្ថុតាងក្នុងបទល្មើស ជាក់ស្តែង មានម៉ាទឹកកក៤ថង់រូចមានទម្ងន់ស្មើនិង០.៨៣ក្រាម និងទូរស័ព្ទដៃ១គ្រឿង នាំយកអធិការក្រុងដើម្បីសួរនាំ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកថ្នាំញៀនពិតប្រាកដមែន។បច្ចុប្បន្នមន្រ្តីជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យនិងវត្ថុតាងទៅស្នងការខេត្ត និងបញ្ជូនបន្តទៅតុលាការខេត្ត នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមច្បាប់៕