(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងដល់ម្ចាស់សំណង់ដែលបានសាងសង់ រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន ហើយកំពុងប្រើប្រាស់ អាស្រ័យផលលើសំណង់នោះដោយមិនមានលិខិតអនុញ្ញាតសាងសង់ ឬបានសាងសង់ខុសពីលិខិតអនុញ្ញាតសាងសង់ និងម្ចាស់សំណង់ដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែមិនមានលិខិតបើកការដ្ឋាន ឬលិខិតបិទការដ្ឋានដែលបានសាងសង់រួចមុនថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវមកស្នើសុំវិញ្ញាបនបត្រ ប្រើប្រាស់សំណង់ពីអាជ្ញាធរមានសមត្ថកិច្ច ឱ្យស្របតាមច្បាប់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកញ្ញានេះ បានបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់នេះ បានកំណត់ និងទុកពេលជូនម្ចាស់សំណងដាក់ពាក្យស្នើសុំវិញអនុវត្តមានរយៈពេល២ឆ្នាំ ក្រោយពេលច្បាប់សំណង់ចូលជាធរមាន គឺចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២១៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី៖