(កណ្តាល)៖ មានករណីអំពើហឹង្សាក្នុងគ្រួសារមួយ បានកើតឡើងដោយសារប្តីប្រមឹកផឹកស៊ីស្រវឹង រករឿងដេញវាយសម្លាប់ប្រពន្ធ ដោយហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ២១៖៣០នាទីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិក្រោម ឃុំកោះចូលរាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមសំដីរបស់ស្ត្រី ដែលជាប្រពន្ធមានឈ្មោះ ង៉ាង គឹម ស្រ៊ាង អាយុ៤២ឆ្នាំ មុខរបរកសិករ ស្នាក់នៅ កន្លែងកើតហេតុខាងលើ បានប្រាប់ថា ប្តីរបស់គាត់ដែលតែងតែ គម្រាមសម្លាប់គាត់ពេលស្រវឹងនោះ មានឈ្មោះ រៀម ឃឿន អាយុ៤៥ឆ្នាំ ហើយគាត់បានបន្តទៀតថា ប្តីរបស់គាត់ឲ្យតែស្រវឹង គឺតែងតែរករឿង និងគម្រាមសម្លាប់គាត់ជាញ៉យដង។
ជាក់ស្តែងនៅថ្ងៃកើតហេតុនេះ ជនល្មើសជាប្តីបានមកពីផឹកស៊ីវិញ ស្រវឹងហើយរករឿងប្រពន្ធយ៉ាងខ្លាំងធ្វើឲ្យប្រពន្ធភ័យពេក បានរត់ចេញពីផ្ទះពេលនោះ ប្តីរូបនោះបានទាញកុងម៉ា និងជំនាងផ្ទះបោលចោលលើដីខ្ទិច និងបានស្រែកទៀតថា អញនិងអាករសម្លាប់ង៉ែងចោល ភ្លាមនោះប្រពន្ធបានរត់សំដៅ ទៅប្តឹងនគរបាលប៉ុស្តិ៍ចូរ៉ាម ឲ្យជួយអន្តរាគមន៍ហើយនគរបាលក៏បានចុះទៅអន្តរាគមន៍ ឃាត់បុរសជាប្តីនោះមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ព្រោះគាត់អស់ចិត្ត នឹងប្តីរបៀបនេះទៀតហើយ។
ដោយឡែកអំពើហិង្សាក្នុងគ្រួសារមួយទៀតបានកើងឡើងផងដែរ ដោយកូនប្រុសមិនបានការម្នាក់ ត្រឡប់មកពីផឹកស៊ីស្រវឹងវិញ ខឹងម្តាយមិនដាំបាយឲ្យហូប រករឿងវាយម្តាយ និងបោកចានឆ្នាំងក្នុងផ្ទះខ្ទេច ហើយហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្ទះ ជនបង្កតែម្តង គឺស្ថិតក្នុងភូមិព្រែករាំងមួយ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលនាម៉ោង ២១៖៣០ នាទីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៦នេះ។
បើតាមសំដីស្រ្តីជាម្តាយឈ្មោះ ប៉ៅ សុផល អាយុ ៦៥ឆ្នាំ មុខរបរបលក់ដូរមាន ទីលំនៅកន្លែងកើតហេតុខាងលើបានប្រាប់ថា មុនកើតហេតុ គឺកូនប្រុសមិនបានការរបស់គាត់ឈ្មោះ រឿន ម៉ៅ អាយុ២៦ ឆ្នាំ មុខរបរកម្មករសំណង់ និងស្នាក់នៅកន្លែងកើតហេតុ ខាងលើបានត្រឡប់មកពីផឺកស៊ីវិញ លុះពេលមកដល់ផ្ទះបើកឆ្នាំងបាយរកហូប តែមិនឃើញមានបាយធ្វើឲ្យកូនប្រុស រូបនោះមានចិត្តក្តៅក្រហាយ និងបោកចានឆ្នាំងខ្ទេច ពីក្នុងរាវហើយស្រីជាម្តាយបានបន្តទៀតថា មិនត្រឹមតែបោកចានឆ្នាំងនោះទេ វាមិនអស់ចិត្តបានទាញជន្ទល់ទ្វារបម្រុង និងវាយមកលើរូបគាត់ដែលជាម្តាយទៀត តែត្រូវបានបងប្អូនជួយឃាត់និងបានរាយការទៅ សមត្ថកិច្ច ដើម្បីយកទៅអប់រំកុំឲ្យថ្ងៃក្រោយ ប្រព្រឹត្តបែបហ្នឹងទៀត៕