(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ក្នុងនោះករណីប្រើប្រាស់១១ករណី និងជួញដូរ១២ករណី ឃាត់ខ្លួនជនសង្ស័យ៤៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៦៧៩ករណី ឃាត់មនុស្ស១៥,៤៩៩នាក់ (ស្រី៩៥៩នាក់)៕