Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្សែភ្លើងមួយចំនួន ដែលបំពាក់លើបង្គោលភ្លើង ត្រូវកាត់ផ្ដាច់ចោល ក្រោយឆក់ពលរដ្ឋស្លាប់ និងមានគ្រោះអគ្គិភ័យ

01-02-2016 14:56

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមមន្ត្រីអគ្គិសនីកម្ពុជា បានចុះអនុវត្ត តាមគោលការណ៍ របស់ក្រសួងប្រៃនីយ៍ និងទូរគមនាគមន៍កម្ពុជា ចុះទៅកាត់ផ្ដាច់ចោល បណ្ដាញខ្សែភ្លើងដែលដាក់នៅតាមបង្គោលភ្លើងដែលមានភាពរញ៉េរញ៉ៃជាច្រើន នៅតាមដងផ្លូវក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សកម្មភាពចុះកាត់ចោលខ្សែភ្លើងចោលទាំងនេះបានធ្វើឡើង ក្រោយមានគ្រោះហានិភ័យផ្សេងៗ កើតឡើងដូចជាការឆ្លងចរន្ដអគ្គិសនី រហូតឆក់មនុស្សស្លាប់ និងបង្កជាគ្រោះអគ្គិភ័យជាដើម។ បណ្ដាញខ្សែភ្លើងទាំងនោះ ត្រូវបានបំពាក់រណេងរណោងលើបណ្ដាញខ្សែភ្លើង របស់អគ្គិសនីកម្ពុជានៅក្នុងរាជធានីភ្នំពេញ និងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ។

លោក ជាំង គីម មន្ត្រីប្រៃនីយ៍ និងទូរគមនាគមន៍កម្ពុជា ទទួលបន្ទុកចែកចាយ អគ្គិសនីទូ ទាំងរាជធានីភ្នំពេញ ដែលមានតុងធ្យុងខ្ពស់ ដល់១១៥KV ហៅកាត់ថា TC បានឲ្យដឹងថាចំពោះបណ្ដាញខ្សែភ្លើងណាក៏ដោយ ប្រសិនជាខ្សែបណ្ដាញភ្លើងនោះបានបំពាក់ឬរត់ជុំវិញ ខ្សែបណ្ដាញរបស់អគ្គិសនីកម្ពុជា នឹងត្រូវបានកាត់ផ្ដាច់ចោលជាក់ជាពុំខាន ដោយការអនុវត្តន៍នេះមិនត្រូវធ្វើឡើងតែក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវនោះទេ គឺត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ទូទាំងរាជធានីភ្នំពេញថែមទៀតផង៕

Posted by Sheet on Monday, February 1, 2016