(ស៊ីរី)៖ សារព័ត៌មានអារ៉ាប់ បានចេញផ្សាយថា ក្រុមឧទ្ទាម ISIS បានកាត់ក្បាលសមាជិករបស់ខ្លួនចំនួន ២០នាក់ ក្រោមបទចោទប្រកាន់ថា ពួកគេទាំងនេះមានបំណងចង់រត់ចោលជួរ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។
សារព័ត៌មានខាងលើបានចេញផ្សាយថា ក្រុម ISIS បានកាត់ក្បាលសមាជិករបស់ខ្លួនជាសាធារណៈកាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយសារតែពួកនេះ មានគម្រោងរត់គេចពីមូលដ្ឋានទ័ពភាគខាងលិចនៃទីក្រុង Mosul ក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាតំបន់ជម្លោះខ្លាំងបំផុតរវាងរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមឧទ្ទាម ISIS។
គួរបញ្ជាក់ផងដែរថា កាលពីវិច្ឆិកាឆ្នាំ២០១៥កន្លងទៅនេះ ក្រុម ISIS បានសម្លាប់សមាជិករបស់ខ្លួន ៧៣នាក់ ព្រោះតែពួកគេមានបំណងចង់រត់គេចចោលជួរ៕