(ភ្នំពេញ)៖ Yeti ដែលគ្រប់គ្នាស្គាល់ថាជាតុក្កតាតំណាងទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗដែលនិយមគាំទ្រទឹកក្រូចអាយស៍ IZE និង សិល្បៈខ្មែរទាំងបុរាណ និងសម័យ មកជួបគ្នាសប្បាយរីករាយនៅក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

កម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញានេះ នឹងមានការចូលរួមសម្តែងពីសិល្បករសម័យគឺ លោក Chen-ចេន និង ក្រុមសិល្បករមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្តែងរបាំគោះអង្រែ និង សមាគមសិល្បៈគោកធ្លកសម្តែងទស្សនីយភាពល្ខោនស្រមោលស្បែកតូចចាប់ពីម៉ោង ៥៖០០ ដល់៧៖៣០នាទីយប់។

សូមបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនាដោយសេរី ព្រមទាំងមានលេងហ្គេមដើម្បីឈ្នះរង្វាន់ពីទឹកក្រូចអាយស៍ចាប់ពីវេលាម៉ោង១១ថ្ងៃត្រង់តទៅ។ រង្វាន់ដែលនឹងត្រៀមផ្តល់ជូនរួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់។
គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕