(ភ្នំពេញ)៖ សហជីពបាននិយាយថា មានកម្មករយ៉ាងហោចណាស់ ៥-៦នាក់ បានរងរបួស ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករអ្នកតវ៉ា និងសន្តិសុខរោងចក្រ ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកថឺរីង នៅតំបន់សេដ្ឋកិច្ចពិសេស 7NG ខេត្តកណ្តាល នៅព្រឹកមិញនេះ។
លោក សៀង រិទ្ធី ប្រធានសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ កម្មកររោងចក្រស្តារឡៃថ៍ ប្រមាណ១ពាន់នាក់ បាននាំក្នុងតវ៉ា ដើម្បីទាមទារឱ្យថៅកែទទួលយកសហជីព ៨នាក់ ចូលធ្វើការវិញ ប៉ុន្តែបន្ទាប់ពីតវ៉ា ហើយកម្មករប្រុងឡើងរថយន្ត ទៅស្វែងរកអន្តរាគមន៍ នៅក្រសួងការងារនោះ ស្រាប់តែមាន សន្តិសុខរោងចក្រជាង៤០នាក់ ប្រដាប់ដោយដំបង និងកាំបិទ មកកាប់លើកម្មករតែម្តង ដែលបណ្តាលឱ្យមានអ្នករបួសប្រមាណ ៥-៦នាក់។
លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល បានឱ្យដឹងថា ចំពោះបញ្ហានេះ រោងចក្របានធ្វើឡើងទៅតាមនីតិវិធី និងកិច្ចសន្យារវាងរោងចក្រ និងកម្មករ(សហជីព) ទាំង៨នាក់ ប៉ុន្តែទោះជាយ៉ាងនេះក្តីរឿងនេះ កំពុងស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅឡើយ ។ លោកជំរុញឱ្យភាគីពាក់ព័ន្ធទទួលយក នូវការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សូមជំរាបថា កម្មកររោងចក្រស្តារឡៃថ៍ ៨នាក់ត្រូវបានថៅកែបញ្ឈប់ពីការងារ កាលពីថ្ងៃទី២១ ខែមករា ក្រោមហេតុផលថា ផុតកំណត់កិច្ចសន្យា ប៉ុន្តែសហជីពបានចោទថា ការបញ្ឈប់នេះដោយសារតែ ថៅកែបានខឹងនឹងកម្មករទាំងនោះបង្កើតសហជីពក្នុងរោងចក្រ។ រហូតមកដល់ពេលនេះ កម្មករបានតវ៉ាជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ដំណោះស្រាយនៅឡើយ៕
ប៉ះទង្គិចគ្នារវាងកម្មករ និងសន្តិសុខ តំបន់សេដ្ឋកិច្ចពិសេស 7NG រ...ប៉ះទង្គិចគ្នារវាងកម្មករ និងសន្តិសុខ តំបន់សេដ្ឋកិច្ចពិសេស 7NG របួសកម្មករមួយចំនួន(ភ្នំពេញ)៖ សហជីពបាននិយាយថា មានកម្មករយ៉ាងហោចណាស់ ៥-៦នាក់ បានរងរបួស ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករអ្នកតវ៉ា និងសន្តិសុខរោងចក្រ ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកថឺរីង នៅតំបន់សេដ្ឋកិច្ចពិសេស 7NG ខេត្តកណ្តាល នៅព្រឹកមិញនេះ។http://www.freshnewsasia.com/index.php/en/17177-2016-02-01-06-39-09.html
Posted by Fresh News on Sunday, January 31, 2016