ខ្ចីលុយម៉ែមិនដល់១ខែសងវិញ ដោយសារភេសជ្ជៈ ប៉ូវ កម្លាំង វើក WURKZ ផ្តល់សំណាងធំតែម្តង
25-09-2020 19:17
(ភ្នំពេញ)៖ ភេសជ្ជៈ ប៉ូវ កម្លាំង វើក WURKZ ត្រឹម១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់ កង្វល់ ហើយ ថែម ទាំង សល់ ចំណង ដៃឲ្យកូនស្រីសំណព្វចិត្ត ទៀត ផង។
ក្នុងចំណោមអ្នកឈ្នះរង្វាន់ពីវើកចំនួន ២២ នាក់ ក្នុង១សប្តាហ៍កន្លងទៅនេះ លោក ថន ភូម មកពីស្រុក ថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ ទឹក ប្រាក់ រង្វាន់នេះ យ៉ាងមានប្រសិទ្ធភាព ព្រោះ ថា លោក យក ទៅសងម្តាយ ដែល បានខ្ចី ដើម្បី ទិញម៉ូតូកាលពី១ខែមុនដាច់ទាំងស្រុង និងសល់ខ្លះគឺសម្រាប់ ទិញរបស់ប្រើប្រាស់ ឲ្យកូនតូចអាយុជិត ១ ខួប ផង ដែរ។
លោករៀបរាប់ហេតុការណ៍ឈ្នះថា៖ «ម៉ោងប្រហែល៦ល្ងាច ខ្ញុំមកពីច្រូតស្មៅទុកឲ្យគោ។ ព្រោះ តែអស់ កម្លាំងពេក ក៏ឈប់ទិញវើក WURKZ ១ កំ ប៉ុង គត់ ពីផ្ទះអ្នកលក់ នៅ តាមផ្លូវ។ ដល់តែ មក ដល់ផ្ទះបានគាស់ ស្រាប់តែក្រវិលកំប៉ុងដាក់ថា ៥ លានរៀល ខ្ញុំភ្លាមៗមិនទាន់ជឿភ្នែកខ្លួនឯងទាំងស្រុងទេ ក៏ហៅ ប្រពន្ធ មកជួយមើល។ ដល់ តែភ្នែក ៤បានជាក់ថា ឈ្នះ៥លានពិតប្រាកដមែន»។
វើកមានរង្វាន់ជាច្រើនក្នុងក្រវិលកំប៉ុងរួមមានរង្វាន់ធំទឹកប្រាក់ ៥០ លានរៀល ៥ លានរៀល ១ លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ ពាន់រៀល និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕