(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានបដិសេធនូវ Facebook មួយចំនួន ដែលបានបន្លំប្រើប្រាស់ឈ្មោះ ក៏ដូចជារូបរបស់លោកស្រី ដើម្បីផលប្រយោជន៍ផ្សេងៗ។

លោកស្រី ឱ វណ្ណឌីន បានថ្កោលទោសចំពោះជនមួយចំនួន ដែលបានយករូប និងឈ្មោះលោកស្រី ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ដោយសារលោកស្រីមិនដែលឲ្យនរណាម្នាក់បង្កើត Page ឬ Facebook សម្រាប់លោកស្រីទេ។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានប្រកាសមិនទទួលខុសត្រូវចំពោះរាល់ខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុកទាំងនោះផងដែរ៕