(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ជ្រឿន សុភ័ក្ដ អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
សពរបស់លោកវរសេនីយ៍ឯក ជ្រឿន សុភ័ក្ដ ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្ដែត។
ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព សូមអញ្ជើញចូលរួមក្នុងពិធីបុណ្យសពឲ្យបានគ្រប់ៗគ្នា៕