(ព្រៃវែង)៖ ក្រុមការងារតាមបណ្តាឃុំ ក្នុងស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ដឹកនាំដោយលោកឧត្តមសេនីយ៍ នេត សាវឿន នៅសប្តាហ៍កន្លងទៅក្នុងខែមករា ឆ្នាំ២០១៦ បានបន្តចុះសួរសុខទុក្ខ ក្នុងការប្រកបមុខរបរ ជីវភាពប្រចាំថ្ងៃដោយចុះដល់ខ្នងផ្ទះនាំយក ថវិកាមូលនិធិ ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភប្រចាំខែ ប្រេងម៉ាស៊ូត១០០លីត្រ ថវិកា ២០០.០០០រៀល ព្រមទាំងអនុវត្តសកម្មភាពសំខាន់ៗមានដូចខាងក្រោម៖
១-ស្រុកស្វាយអន្ទរមាន៣ឃុំ រួមមាន ឃុំពពឺស ឃុំជ្រៃ ឃុំអង្គរទ្រេត បានចែកជូនថវិកា មូលនិធិសម្តេច្រឡាហោម ចំនួន១២៤០០ ០០០រៀល ជូនដល់ប្រជាពលរដ្ឋចំនួន៦២គ្រួសារ ក្នុងនោះគ្រួសារ ឆ្លងទន្លេ៦០នាក់ និងគ្រួសារសពចំនួន២នាក់។ ដោយឡែកនៅឃុំដំរីពួន ក៏បាននាំយកថវិកាចំនួន៥០០ ០០០រៀល ចូលបុណ្យគំរប់ខួប៧ថ្ងៃ សពលោកប្រធានគណបក្សឃុំផងដែរ។
២-ស្រុកកញ្ជ្រៀចបានផ្តល់មូលនិធិ៣ឃុំ រួមមានឃុំក្តឿងរាយ ឃុំគោកគង់លិច និងឃុំត្នោត បានផ្តល់ថវិកាមូលនិធិដល់ស្រ្តី សម្រាលកូន៤៧នាក់ និងគ្រួសារសព២នាក់ សរុបថវិកា ៩ ៨០០ ០០០រៀល។ នៅឃុំចុងអំពិល បានធ្វើវេទិកាសាធារណៈ១លើក មានប្រជាជនចូលរួម៥៩នាក់ ស្រី៣៥នាក់ ប្រជាពលរដ្ឋសំណូមពរ២សំណើ អាជ្ញាធរបានពន្យល់ដោះស្រាយរួច និងប្រធាបក្រុមការងារគណៈពង្រឹងឃុំ រួមជាមួយ លោកអនុប្រធានទី១ ស្រុកកញ្ជ្រៀច បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះគោលសីមាព្រះវិហារ នឹងឆ្លងសមិទ្ធិផល នានានៅវត្តចំបក់។
ដោយឡែកការងារយុជន ប្រធានក្រុមការងារយុវជនខេត្តព្រៃវែង បានសម្ពោធទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកដាក់ឱ្យប្រើប្រាស់ និងនៅឃុំត្នោត បានជួបជុំយុវជនប្រកួតកីឡាមិត្តភាព ព្រមទាំងផ្តល់ថវិកា ចាក់ដីសាលាអនុវិទ្យាល័យត្នោត នឹងផ្តល់សម្ភារៈផ្សេងៗមួយចំនួនទៀត ។ ការងារមនុស្សធម៌គណៈអភិបាលស្រុក បានចុះសួរសុខទុក្ខគ្រួសាររងគ្រោះថ្នាក់ចរាចរ និងរថយន្តសង្គ្រោះបានដឹកបញ្ជូនអ្នកជម្ងឺសង្គ្រោះ បានចំនួន៩នាក់ក្នុងស្រុកកញ្ជ្រៀចផងដែរ៕