(ភ្នំពេញ)៖ ចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ត្រូវបានកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ សហការណ៍និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ ឃាត់ខ្លួនជនត្រូវជាប់សង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូពីផ្ទះជនរងគ្រោះ ដើម្បីយកមកធ្វើការសាកសួរនៅវេលាម៉ោងវេលាម៉ោង១២៖៣០នាទី យប់រំលងអាធ្រាទថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ចំណុចផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។
នាយប៉ុស្ដិ៍ឫស្សីកែវ លោក តូច គឹមសុង បានបញ្ជាក់ថា ជនត្រូវចាប់ខ្លួនទី១. ឈ្មោះ ហុក មាន ហៅមាន អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ និងទី២. ឈ្មោះ ឃឿន ចាន់មករា ហៅឌួស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវមាត់ទន្លេ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ឯជនរងគ្រោះឈ្មោះង្វៀង យ៊ាំ ហាត អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាជាងជួសជុលរថយន្ដ ទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ និងជាម្ចាស់ម៉ូតូម៉ាកឆាលី ពណ៌ស គ្មានស្លាកលេខ ។
លោកនាយប៉ុស្ដិ៍ឫស្សីកែវបានបន្តថា ក្រោយទទួលពាក្យបណ្ដឹងពីរជនរងគ្រោះ កម្លាំងប្រជាការពារសហការណ៍ និងកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបន្តស្រាវជ្រាវយាមល្បាតនារាត្រីយប់ក៍បានប្រទះឃើញជនទាំងនោះ គួរឲ្យសង្ស័យក៍ឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកធ្វើការសាកសួរទើបដឹងថាជនត្រូវជាប់សង្ស័យទាំង២នាក់បានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះលួចម៉ូតូនិងត្រៀមជិះរត់គេចខ្លួន។
បច្ចុប្បន្នជនត្រូវជាប់សង្ស័យអំពើរលួចទាំង២នាក់ បាននិងកំពុងសួរនាំ ព្រមទាំងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដោយឡែកក្រោយធ្វើការស្រាវជ្រាវម៉ូតូឆាលី១គ្រឿង ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ៕