Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូនិងសិស្សវិទ្យាល័យទួលអំពិល នាំគ្នាបិទទ្វារសាលា ផ្ទុះការតវ៉ារឿងលោកនាយក ផ្លាស់គ្រូចេញ៣នាក់ និងកឹបកេងលុយ

01-02-2016 11:54

(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលបង្រៀន និងរៀននៅសាលាវិទ្យាល័យទួលអំពិល ខណ្ឌដង្កោ នៅវេលាម៉ោង ប្រមាណ១១ ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំគ្នាតវ៉ារហូតបិទទ្វារសាលាតែម្តង  ដោយមិនឲ្យនរណា ចេញចូលបានឡើយ ដោយពួកគេតវ៉ា រឿងលោកគ្រូនាយកវិទ្យាល័យ កែវ តេង បានធ្វើការផ្លាស់ប្តូរគ្រូបង្រៀន៣នាក់ ទៅបង្រៀននៅវិទ្យាល័យផ្សេង ដោយមិនប្រជុំពិភាក្សាជាមួយគ្រូៗឯទៀត ។

ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូទាំងអស់បានចោទប្រកាន់លោកគ្រូនាយកថា បានកឹបកេងថវិកាជាច្រើនបដោយដឹកនាំគ្មានតម្លាភាព និងគណនេយ្យភាពនោះទេ ។  

លោកគ្រូអ្នកគ្រូទាំងនោះក៏បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ឲ្យជួយដោះស្រាយផង។ យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺ ពីលោកនាយកសាលាបាននៅឡើយទេ នៅព្រឹកថ្ងៃដដែលនេះ៕