(កណ្តាល)៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានឃាត់ខ្លួនជនល្មើសម្នាក់ ពីបទប្រទូស្តកេរ្តិ៍ខ្មាស បន្ទាប់ពីជនល្មើសរួមនេះ ធ្វើសកម្មភាពផ្លោះរបងចូលបន្ទប់ប្រពន្ធគេ ពេលកំពុងដេកលក់រួចចាប់ថើប និងប្រុងចាប់រំលោភ ប៉ុន្តែមិនបានសម្រេចឡើយ ព្រោះពេលស្ត្រីរងគ្រោះភ្ញាក់ឡើង ស្រែកផ្អើលភូមិ ធ្វើឲ្យជនល្មើសរត់បាតជើងសព្រាត។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើង ៤៖៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចំណុច:ផ្ទះ​ជនរងគ្រោះភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនរងគ្រោះ ឈ្មោះ ហ.ស.រ ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅ:ភូមិ-សង្កាត់កើតហេតុខាងលើ មុខរបរ:កម្មការិនីរោងចក្រស៊ីណូ។ ចំណែកឯជនល្មើស ឈ្មោះច័ន្ទ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរទីលំនៅ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បុខរបរ:បុគ្គលិកក្រុមហ៊ុនបារី(ឃាត់ខ្លួន)។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅវេលាកើតហេតុខាងលើ ពេល​ដែល​ស្រ្តីរងគ្រោះ​ កំពុងតែដេកក្នុងបន្ទប់តែម្នាក់ឯង ដោយមិនបានបិទទ្វារ ព្រោះប្តីទើបតែងើបទៅបង់សំណាញ់ ពេលនោះស្រាប់តែជនល្មើស បានផ្លោះរបងរួចដើរចូលទៅក្នុងបន្ទប់ ដែលជនរងគ្រោះកំពុងតែដេកលក់ ហើយបានចាប់អោបថើប និងបានលាត់សារុងថើបលិឍប្រដាប់ភេទជនរងគ្រោះ ភ្លាម​នោះជនរងគ្រោះបានភ្ញាក់ទាន់ ស្មានថាជាប្តីរបស់ខ្លួន ពេលបើកភ្នែកមើល និងស្តាប់សំលេង ទើបបានដឹងថាមិនមែនជាប្តីរបស់ខ្លួន ក៏បានស្រែក ពេលនោះជនល្មើសក៏បានរត់ពីបន្ទប់ មកដល់ក្រៅផ្លោះរបងចេញក្រៅមិនទាន់ ត្រូវបានអ្នកជិតខាងចាប់ឃាត់ខ្លួន ប្រគល់ជូនសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ  រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ចជនល្មើស ពុំបានសារភាព ដូចការចោទប្រកាន់របស់ជនរងគ្រោះឡើយ គឺខ្លួនគ្រាន់តែបានផ្លោះរបងចូលទៅទារលុយ ដែលប្តីរបស់ជនរងគ្រោះ បានខ្ចីចំនួន១០០ដុល្លាប៉ុណ្ណោះ ព្រោះហៅពីក្រៅរបងផ្ទះមិនមានអ្នកឆ្លើយ៕