ក្មេងស្រីកំសត់២នាក់ត្រូវឪពុករត់ចោល ពេលនេះម្ដាយស្លាប់ទៀត ទទួលបានអំណោយពី រដ្ឋមន្ដ្រីក្រសួងកសិកម្ម
01-02-2016 11:47
(ភ្នំពេញ)៖ ក្មេងស្រីកំព្រា២នាក់បងប្អូន ដែលត្រូវឪពុក រត់ចោលទៅរកស្រីថ្មី ទុកនៅជាមួយម្ដាយ តែពេលនេះម្ដាយត្រូវស្លាប់ចោលទៀត ទាំងកុមារជាកូនស្រីពៅ នោះមានជំងឺប្រចាំកាយ ដែលមិនអាចទៅរៀនសូត្របានទេ ដោយពេលនេះស្នាក់នៅជាមួយនឹងជីដូន នៅភូមិ ម៉ាណូក ឃុំត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យ ខេត្ដកំពុងឆ្នាំង។
ដោយមើលឃើញពីទុក្ខវេទនា របស់ក្មេងស្រីទាំងពីរនេះ អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ ចុះពង្រឹងស្រុកសាមគ្គី មាមានជ័យ ខេត្ដកំពង់ឆ្នាំង តំណាងឲ្យលោករដ្ឋមន្ដ្រី បណ្ឌិត អ៊ុក រ៉ាប៊ុន យកអំណោយ មកប្រគល់ដល់ក្មេងកំព្រារ២នាក់ ដែលអាចជួយសម្រួលទុក្ខលំបាកមួយចំណែកផងដែរ។
អំណោយទាំងអស់រួមមាន៖ ថវិកា ២លានរៀល, អង្ករ ២បាវ, ទឹកសុទ្ធ ២កេះ, មី ២ កេះ, ត្រីខ ២យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកផ្លែឈើ ១កេះ,ទឹកដោះគោខាប់ ៦កំប៉ុង, មុង១, ភួយ១ , អំបិល, ស្កសរ, ប៊ីចេង និងគ្រឿងឱបភោគជាច្រើនទៀត ផងដែរ៕