ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកញ្ញា៖ បង្ក្រាប៣៩ករណី ឃាត់ខ្លួន៨៩នាក់
24-09-2020 17:31
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៩ករណី ក្នុងនោះ ករណីប្រើប្រាស់១៧ករណី និងជួញដូរ២២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨៩នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៦២៩ករណី ឃាត់មនុស្ស១៥,៣៨៨នាក់ (ស្រី៩៥១នាក់)៕