(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងភាពអភិវឧ្ឈន៍រីកចំរើន នៃសាកលភាវូបនីយកម្ម ទៅលើផ្នែកពត៍មានវិទ្យា ក៏ដូចជា បច្ចេកវិទ្យាទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ដោយឡែក សំរាប់ប្រទេសកម្ពុជា ដែលបាននឹងកំពុងរីកចំរើន ឥតឈប់ឈរលើផ្នែកបច្ចេកវិទ្យា រួមមានទាំងតំរូវការចាំបាច់ ព្រមទាំងជួយសំរួលដល់ការបំពេញការងារ ឲ្យកាន់តែមានភាពប្រសើរទៀតនោះ ក្រុមហ៊ុន Campura Triangulum Corporation បានសហការជាមួយក្រុមហ៊ុន TPS Pakistan (Pvt) Limited បង្កើតសិក្ខាសាលាជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដែលស្តីអំពី Digital Money Innovation in Cambodia ដើម្បីផ្ដល់ពត័មានថ្មីៗ នៅលើផលិតផលដែលផ្គត់ផ្គង់ សំរាប់ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ។
សិក្ខាសាលានេះបាន ប្រព្រឹត្ដិទៅនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារ InterContinental Phnom Penh ដោយបានមានការចូលរួម ពីសំណាក់់អតិថិជនអ្នកជំនាញ ព័ត៌មានវិទ្យា មកពីធនគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននាក់។
លោក សាយ ប៊ុនសឿន នាយកផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Campura បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន TPS Pakistan (Pvt) Limited ដែលបានសហការបង្កើតសិក្ខាសាលានេះ នឹងជាពិសេសអរគុណ ទៅដល់សំណាក់អតិថិជន ទាំងអស់ ដែលបានចូលរួម ហើយលោក បញ្ជាក់បន្ថែមថា TPS គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេ ព្រមទាំងបាន ផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុត ជូនដល់អតិថិជន នូវឧបករណ៍ប្រើប្រាស់ សំរាប់ Financial Services។
លោក Mohsin Termezy ដែលជា Global Head Business development របស់ក្រុមហ៊ុន TPS Pakistan (Pvt) Limited បានធ្វើការ បង្ហាញទៅដល់អតិថិជន ថា TPS គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម ឈានមុខគេនូវលើផ្នែក Cards និង Payment Solutions ដែលមានការជឿទុកចិត្តជាង១២០ប្រទេស ពីសំណាក់អតិថិជន នៅប្រទេសមួយចំនួនធំ រួមទាំងមជ្ឈឹមបូព៍ា, អាស៊ីខាងត្បូងនិងអាហ្វ្រិក នឹងការបង្កើនសេវាកម្ម នៅទូទាំងតំបន់ផ្សេងទៀត។
លោកបន្តថា ដំណោះស្រាយនិងសេវាកម្មរបស់យើងបានធ្វើឱ្យ ធនាគារ, ទូរគមនាគមន៍, ធនាគារកណ្តាល, Payment Processors, National Switches និងស្ថាប័នផ្សេង
ទៀតនៅក្នុងបេសកកម្ម របស់ធនាគារឌីជីថលសំខាន់, និងសេវាកម្មការទូទាត់កាតរបស់ពួកគេ។ TPS ផ្តល់នូវការរួមបញ្ចូលគ្នានៃជំនាញបច្ចេកទេស និង ជំនាញពាណិជ្ជកម្ម ទៅលើសេវាកម្មដូចជា
Card Management, Prepaid Cards, Multi-channel Issuing and Acquiring, Payment Processing, Alternate Delivery Channel Management, Bills Payment Gateway and Processing, Remittance Hub and Processing, Payment Gateways and Internet & Mobile Banking៕