(ភ្នំពេញ)៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកប្រទេសថៃ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នេះមិនមានជាបេសកកម្មអ្វីនោះទេ គ្រាន់តែទៅពិនិត្យ សុខភាពធម្មតាប៉ុណ្ណោះ ហើយលោក នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃស្អែក ។
ប្រភពព័ត៌មានបាននិយាយថា លោក កឹម សុខា បានចេញទៅទីក្រុងបាងកក នៅម៉ោង៨៖២០នាទីព្រឹកមិញ តាមជើងយន្តហោះ PG928 ប៉ុន្តែពួកគេមិនច្បាស់ថា លោកនឹងបន្តដំណើរទៅប្រទេសណាទៀតនោះទេ។
មន្រ្តីជាន់ខ្ពស់មួយចំនួន នៅក្នុងគណបក្សសង្រ្គោះជាតិ អះអាងថា ពួកគេមិនបានដឹងអំពីរឿង លោក កឹម សុខាទៅពិនិត្យសុខភាព នេះនោះទេ៕