(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ស្រុកកំពង់សៀម ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញា ហួត វុទ្ធី នៅវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៦នេះ បាន និងកំពុងចូលឆែកឆេរផ្ទះជនសង្ស័យម្នាក់ ស្ថិតនៅភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ដែលជាមុខសញ្ញាលួចម៉ូតូ របស់ប្រជាពលរដ្ឋ នៅស្រុកចំការលើ។
មន្រ្តីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ាង នៅភូមិអំពិលលើ ឃុំអំពិលលើ ដែលបានលាក់វត្ថុតាង នៅក្នុងផ្ទះ ក្រោយពីលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅស្រុកចំការលើ។
បើតាមមន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ក្រោយការចុះឆែកឆេររួចមក សមត្ថកិច្ចរកឃើញម៉ូតូ២គ្រឿង និងសម្ភារមួយចំនួន នៅក្នុងផ្ទះ៕