Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកញ្ញា៖ បង្ក្រាប២៤ករណី ឃាត់ខ្លួន៦៣នាក់

23-09-2020 17:09

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ក្នុងនោះករណីប្រើប្រាស់១១ករណី, ជួញដូរ១៣ករណី និងឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៥៩០ករណី ឃាត់មនុស្ស១៥,២៩៩នាក់ (ស្រី៩៤៦នាក់)៕