Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះ១៣ខ្នងដួលរលំ និងនិងរបើកដំបូលទាំងស្រុង ដោយសារភ្លៀង និងខ្យល់កន្ត្រាក់ នៅខេត្តស្វាយរៀង

23-09-2020 15:56

(ស្វាយរៀង)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋ ១៣ខ្នងដួលរលំ និងរបើកដំបូលទាំងស្រុង នៅស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងស្រុករំដួល ដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយនឹងខ្យល់កន្ត្រាក់។ ហេតុការណ៍គ្រោះធម្មជាតិខាងលើ ដែលបានកើតឡើង កាលពីវេលាម៉ោង៩៖៣០នាទីយប់ នាថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២០ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅស្រុករំដួល មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង រួមានមាន៖

១៖ ឈ្មោះ នេត សំអាន ភេទប្រុស រស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួលផ្ទះធ្វើពីឈើប្រក់ស័ង្កសី ទំហំ ៥គុណនឹង៨ របើកដំបូលខូចខាតទាំងស្រុង។
២៖ ឈ្មោះ អ៊ួក សុខ ភេទស្រី រស់នៅភូមិលក្ខរាជា ឃុំកំពង់ចកផ្ទះទំហំ ៤គុណនឹង៥ ផ្ទះធ្វើពីឈើជញ្ជាំង និងដំបូលស័ង្កសី បណ្តាលឲ្យដួលរលំខូចខាតទាំងស្រុង។ ឈ្មោះ សាន់ បារំាង ភេទប្រុស រស់នៅភូមិលក្ខរាជា ឃុំកំពង់ចក ផ្ទះធ្វើពីឈើ ប្រក់ស៉ីប្រូ ទំហំ ៦គុណ៧ បណ្តាលឲ្យរបើកដំបូលស៉ីប្រូចំនួន ០៩សន្លឹក។

ប្រភពបន្តថា នៅក្រុងស្វាយរៀង មានប្រជាពលរដ្ឋចំនួន ០២ខ្នង រួមមាន៖

១៖ ឈ្មោះ នៅ សារ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ បណ្តាលឲ្យខូចខាតផ្ទះ១ខ្នង ទំហំ ៦គុណ៧ ប្រក់ស័ង្កសី (ខូចខាតស័ង្កសី១០សន្លឹក ដើមឈើរលំលើ)។
២៖ ឈ្មោះ ព្រាប សារ៉ែន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ផ្ទះទំហំ ៥គុណនឹង៧ ប្រក់ស័ង្កសី បណ្តាលឲ្យរបើកដំបូលទាំងស្រុង។

ចំណែកស្រុកស្វាយជ្រំ មានផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង រួមមាន៖

១៖ ឈ្មោះ ហែម សាវឿន ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិថ្នាឃុំគ្រួស (រលំទាំងស្រុង)។
២៖ ឈ្មោះ អ៊ុយ គា ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិថ្នាឃុំគ្រួស (រលំទាំងស្រុង)។
៣៖ ឈ្មោះ ស ដូប ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិត្រោកឃុំគ្រួស (រលំទាំងស្រុង)។
៤៖ ឈ្មោះ ស ជិន ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិត្រោកឃុំគ្រួស (រលំទាំងស្រុង)។
៥៖ ឈ្មោះ សយ នឿន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិក្រសាំងជ្រំឃុំគ្រួស (រលំទាំងស្រុង)។
៦៖ ឈ្មោះ ស៊ុ សំអូ នៅភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិក្រសាំងជ្រំឃុំគ្រួស (របើកដំបូល)។
៧៖ ឈ្មោះ ចាន់ ធា ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិចំបក់គុយ ឃុំកំពង់ចំឡង (ខូចខាតទាំងស្រុង)។
៨៖ ឈ្មោះ ហុង ហេន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិស្វាយក្អែ ឃុំតាសួស (របើកដំបូលទាំងស្រុង)៕