Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាខេត្តព្រះវិហារ បើកសន្និបាតបូក សរុបលទ្ធផលការងារ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៦

01-02-2016 10:24

(ព្រះវិហារ)៖ នៅព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តព្រៈវិហារ មានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ត និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កម្លាំងប្រដាប់អាវុធ អង្គការ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍសរុបប្រមាណ៤៥០នាក់។

អង្គសន្និបាតបានប្រមូលផ្តុំការពិភាក្សា ទៅលើវឌ្ឍនភាព ការប្រឈម ដំណោះស្រាយ និងទិសដៅផ្សេងៗរបស់ខេត្ត។ តាមការគ្រោង ទុកសន្និបាតដំណើរការ រយៈពេល១ថ្ងៃ នឹងបញ្ចប់នៅរសៀលនេះ ដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញក្នុងពិធីបិទសន្និបាតនេះផងដែរ៕
.