Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរខេត្តពោធិ៍សាត់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដល់អាជ្ញាធរមូលដ្ឋាន និងអាជីវករក្នុងខេត្ត

23-09-2020 14:47

(ពោធិ៍សាត់)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដល់អាជ្ញាធរមូលដ្ឋាន និងអាជីវករនៅខេត្តពោធិ៍សាត់។

គណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃអគ្គនាយដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ដោយមានការចូលរួមជាអធីបតីពីលោក គិត សុផា អភិបាលរងតំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, លោក ស៊ុន ហេង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ និងអាជ្ញាធរខេត្តផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន និងអាជីវករនៅខេត្តពោធិ៍សាត់ បានយល់ដឹងអំពីបទប្បញ្ញត្តិ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕