(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានបញ្ចេញវីដេអូខ្លីមួយបង្ហាញអំពីតួអង្គដ៏សំខាន់ ដែលបណ្ដាលឲ្យទឹកបរិសុទ្ធកម្ពុជា មានលទ្ធភាពធ្វើជាយុទ្ធនាការ ទឹកចិត្តកម្ពុជា ដើម្បីចែកទឹកបរិសុទ្ធដល់មន្ត្រីនគរបាលទូទាំងប្រទេស។
តួអង្គដ៏សំខាន់នោះ គឺពលរដ្ឋកម្ពុជាតែម្ដង ដែលជាអតិថិជនដ៏ស្មោះស្ម័គ្រ បានជួយគាំទ្រទឹកបរិសុទ្ធកម្ពុជា ចាប់ពីពេលបង្កើតផលិតផលនេះក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។
វីដេអូដែលមានរយៈពេល១នាទីនេះ ក៏អំពាវនាវដល់ពលរដ្ឋកម្ពុជាសូមបន្ត «បង្ហាញទឹកចិត្តកម្ពុជា ចូលរួមជាមួយយើងនៅថ្ងៃនេះ» ដើម្បីកសាងសង្គមកម្ពុជា ជាសហគមន៍ដ៏កក់ក្តៅ ចេះជួយគ្នាទៅវិញទៅមក និងពោរពេញដោយក្តីស្រលាញ់ និងការចេះចែករំលែក។
ដើម្បីជ្រាបកាន់តែច្បាស់អំពីវីដេអូនេះ សូមទស្សនាវីដេអូខាងក្រោមនេះ៖