(ភ្នំពេញ)៖ បុរសជាជនជាតិបរទេសម្នាក់ បានរងរបួសត្រង់ដោះខាងឆ្វេងធ្ងន់ធ្ងរ បន្ទាប់ពីមិត្តស្រីចាក់នឹងកាំបិត ក្រោយមានទំនាស់ ពាក្យសំដី និងគ្នា ដោយហេតុការណ៌នារីខ្មែរចាក់ទៅលើមិត្តប្រុសនេះ បានកើតឡើងនៅចំនុចបន្ទប់ នៃផ្ទះជួលលេខ៥១A ផ្លូវលេខ១៥០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នៅម៉ោងជាង១រំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២ឥ១៦។
បើតាមសំដីអ្នកដែលរស់នៅ ក្បែរបន្ទប់កើតហេតុខាងលើនេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឮសំលេង ឈ្លោះប្រកែកគ្នារវាង សង្សារទាំងពីរនាក់យ៉ាងខ្លាំង លុះបានប្រហែលជិត១ម៉ោងស្រាប់តែលែងឮសំលេងឈ្លោះប្រកែកគ្នា ឮតែសំលេងបុរសជាជនជាតិ បរទេស ស្រែកឲ្យជួយផង ។ ពេលនោះអ្នកនៅក្បែរបន្ទប់ បានចេញទៅមើលក៏ឃើញបុរសបរទេសរូបនោះ មានឈាមហូរដាបខ្លួន បាត់ទៅហើយ ខណៈដែលនារីជាសង្សារបានរត់គេច ចេញពីបន្ទប់បាត់ស្រមោលដែរ។
ក្រោយមកអ្នកដែលរស់នៅក្បែរបន្ទប់ ក៏បានរាយការណ៍ ទៅសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ដើម្បីបញ្ជួសជនជាតិបរទេស ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែ។
សមត្ថកិ្ចក៏បានឲ្យដឹងផងដែរថា ជនបរទេសរងរបួស ព្រោះនារីខ្មែរជាសង្សារចាក់នោះមានឈ្មោះ គ្រីស តូសហ្វរ ជានជានជាតិ អង់គ្លេស មុខរបរបជាគ្រួបង្រៀន៕