Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការវរសេនាតូចលេខ៥៣៣ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនភរិយាមេបញ្ជាការរងកងអនុសេនាធំទី១ ដែលកំពុងសម្រាកជំងឺនៅផ្ទះ

23-09-2020 10:42

(បាត់ដំបង)៖ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចលេខ៥៣៣ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចំនួន១០នាក់ អញ្ជើញចុះសួរសុខទុក្ខភរិយាលោកអនុសេនីយ៍ឯក ពៅ ចំរើន មេបញ្ជាការរងកងអនុសេនាធំទី១ ដែលកំពុងសម្រាកជំងឺនៅផ្ទះ សិ្ថតិនៅក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរលោកមេបញ្ជាការបាននាំយកនូវ អង្ករ គ្រឿងភេសជ្ជៈ និងថវិកា ១ ៨០០ ០០០រៀល ដែលជាការជួយឧបត្ថម្ភរបស់លោកមេបញ្ជាការ និងសប្បុរជន។

លោកអនុសេនីយ៍ឯក ពៅ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកមេបញ្ជាការ និងសប្បុរជនដែលបានជួយឧបត្ថម្ភដល់លោក ក្នុងគ្រាដែលលោកកំពុងជួបលំបាក។

លោកវរសេនីយ៍ត្រី ម៉ែន មូលី បានឲ្យដឹងថា អំណោយដែលប្រគល់ជូនភរិយាលោកអនុសេនីយ៍ ពៅ ចំរើន នេះ គឺកើតចេញវប្បធម៌នៃការចែករំលែក ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។

លោកវរសេនីយ៍ត្រីបានលើកទឹកចិត្ត និងជូនពរដល់ភរិយាលោកអនុសេនីយ៍ឯក ពៅ ចំរើន សូមប្រឹងប្រែងថែរក្សាសុខភាពឲ្យបានល្អ និងឆាប់ជាសះស្បើយពីជំងឺ៕