Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសផ្លាស់ប្ដូរស្នងការនគរបាលខេត្តបាត់ដំបង, ឧត្តមសេនីយ៍ត្រី សាត គឹមសាន ជំនួសឧត្តមសេនីយ៍ទោ អ៊ុច សុខុន

23-09-2020 10:17

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្លាស់ប្ដូរស្នងការនគរបាលខេត្តបាត់ដំបង ដោយលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ ហើយលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ត្រូវឡើងជាស្នងការជំនួស៕