(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។
២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបមាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។
ក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលអាចកើតមានជាពិសេស បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ។ ដោយឡែក ប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ២០២០៕