Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News ជាភាសាអង់គ្លេស ​ចេញផ្សាយ​ជា​​ផ្លូវ​ការ នៅថ្ងៃទី០១ ខែកុម្ភៈនេះ

01-02-2016 09:24

(ភ្នំពេញ)៖ នៅថ្ងៃទី០១​ ខែកុម្ភៈនេះ Fresh News ប្រកាសចេញផ្សាយ ជាភាសាអង់គ្លេស​ជាផ្លូវការ ដើម្បីជាចំណីអារម្មណ៍ព័ត៌មានថ្មី​ប្លែកមួយទៀត សម្រាប់ប្រិយមិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មាន ជាភាសាបរទេស។

ព័ត៌មានជាភាសាអង់គ្លេស (Fresh News English Version) នេះ ផ្តោតសំខាន់ទៅលើព័ត៌មាន នៅតំបន់អាស៊ី និងសម្រាប់ជនជាតិបរទេស និងសម្រាប់តាមបណ្តាស្ថានទូត នានាៗនៅកម្ពុជា។ ក្រុមការងារព័ត៌មានភាសាអង់គ្លេស របស់ Fresh News ប្រមូលដោយអ្នកកាសែតជើងចាស់ និងមានបទពិសោធន៍ ជាមួយនឹងការងារព័ត៌មានបរទេស និងការងារសារព័ត៌មាន បរទេសផងដែរ។

Fresh News ជាភាសាអង់គ្លេស ត្រូវបានប្រមូលផ្ដុំដោយព័ត៌មាន ចម្រុះគ្រប់ប្រភេទ ជាពិសេសព្រឹត្តិការណ៍ ដែលវិវឌ្ឍថ្មីៗបំផុតនៅក្នុង ប្រទេសកម្ពុជា ស្ដីពីស្ថានការណ៍​នយោបាយ ដែលធ្វើឲ្យប្រិយមិត្តអ្នកអានគ្រប់ស្រទាប់វណ្ណៈ ទទួលបាននូវចំណេះដឹង ក្នុងការទទួលបាន ព័ត៌មានយ៉ាងឆាប់រហ័ស ទាំងក្នុងប្រទេស និងនៅលើជុំវិញពិភពលោក។ ចូលទៅកាន់គេហទំព័រ៖ http://en.freshnewsasia.com

Fresh News បណ្ដុំព័ត៌មានថ្មីៗបំផុត ទាំងក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក...!