(ភ្នំពេញ)៖​ បុរសម្នាក់ខឹងនិងស្រីស្នេហ៏របស់ខ្លួន ដែលហៅទៅដេកជាមួយមិនទៅបាន, ដកកាំភ្លើងខ្លីពីចង្គេះបាញ់គំរាមមួយគ្រាប់ បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់​ ហើយហេតុការណ៌បាញ់បង្កជាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅខាងជើងវត្តទួលសង្កែ​ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ នាម៉ោង១១៖​២០នាទីយប់ថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០១៦។

សំដីអ្នកដែលបានឃើញហេតុការណ៌បានប្រាប់ថា មុនកើតហេតុគេបានឃើញគូសង្សារមួយគូ បានអង្គុយលើម៉ូតូឈ្លោះគ្នា មួយសន្ទុះលុះក្រោយមក​បន្ទាប់ពីឈប់ឈ្លោះគ្នាខាងប្រុសក៏បានហៅនារី ដែលជាសង្សារទៅគេងនៅផ្ទះសំណាក់ជាមួយ​ តែនារីជាសង្សារបានប្រកែកមិនព្រមទៅ ទើបធ្វើឲ្យបុរសដែលជាសង្សាមានការខឹងសម្បារ ក៏បានដកកាំភ្លើងខ្លីពីចង្គេះបាញ់គំរាមមួយគ្រាប់បង្កជាការភ្ញាក់ផ្អើលតែម្តង​ ។

សាក្សីបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយបុរសជាសង្សារបានជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុទៅចោលនារីជាសង្សារ​ បាត់ស្រមោលដោយ បន្សល់ទុកនៅតែសំបកកាទុស្សមួយគ្រាប់តែប៉ុណ្ណោះ ដើម្បីអោយ​សមត្ថកិច្ចមើល​លេង៕