(ភ្នំពេញ)៖ ការិយាល័យថ្មី របស់ក្រុមហ៊ុនអចលនទ្រព្យដំបូងគេបង្អស់លំដាប់អន្តរជាតិ របស់សិង្ហបុរី SC Realty co.,ltd នឹងបំពេញតម្រូវការរបស់អតិថិជន យ៉ាងល្អឥតខ្ចោះលើគ្រប់វិស័យឈានមុខគេ ក្នុងការផ្ដល់ជូននូវ សេវាកម្មដ៏មានគុណភាពខ្ពស់ និងដំណើរការងារប្រកបដោយការទទួលខុសត្រូវ រួមទាំងមានបទពិសោធន៍យូរឆ្នាំមកនេះយ៉ាងស្ទាត់ជំនាញ បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៦នេះ។
ក្រុមហ៊ុន អចលនទ្រព្យ SC Realty co.,ltd. គឺជាក្រុមហ៊ុនដែលគ្រប់គ្រងដោយ លោក តាន ចៀនហុក (Tan chien Hock) ជានាយកប្រតិបត្តិពោរពេញ ដោយបទពិសោធ និងសមត្ថភាពខ្ពស់មួយរូបដែលជាជនជាតិសាំងហ្គាពួ ។
លោក Tan chien Hock បានឲ្យដឹងថា SC Realty នឹងវិវឌ្ឈន៍ខ្លួនទៅជាក្រុមហ៊ុនអចនទ្រព្យឈានមុខគេនៅក្នុងតំបន់ ហើយក្រុមហ៊ុននេះ មានការផ្ដល់ជូននូវ សេវាកម្មដ៏មានគុណភាពខ្ពស់ និងដំណើរការការងារប្រកបដោយការទទួលខុសត្រូវដែលពោរពេញទៅដោយតម្លាភាពជាទីគាប់ចិត្ត។
លោក បន្ដថា ដោយមានក្រុមការងារយើងមានសមត្ថភាព ពោរពេញដោយការប្រួតប្រជែងដែលលមានបទពិសោធការងារជាច្រើនឆ្នាំលើកិច្ចការងារទីផ្សារ ហើយសេវាកម្មទាំងអស់រួមមាន ការគ្រប់គ្រងលើកិច្ចសន្យា ការទិញលក់ និងការគ្រប់គ្រងអចនទ្រព្យកំរិតស្ពង់ដាដ៍ខ្ពស់បំផុត ពិសេស ដោយយល់ដឹងច្បាស់ពីតំរូវការរបស់អតិថិជន ក្រុមហ៊ុននិងផ្ដល់ជូនអតិថិជននូវសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និង សេវាអចនទ្រព្យដើម្បីបំពេញនូវតម្រូរការអតិថិជនម្នាក់ៗ។
លោក បន្ថែមថា «ក្នុងការបង្កើតទំនាក់ទំនង និងការផ្ដល់តំលៃឲ្យអតិថិជនរបស់ខ្លួន នៅតែជាតំលៃមួយដ៏សំខាន់របស់ក្រុមហ៊ុន SC Realty ដើម្បីបំពេញតំរូវការដែលលើសពីសេចក្ដីត្រូវការរបស់អតិថិជនតាមរយ:ការផ្ដល់ជូនសេវាកម្មដ៏មានគុណភាពខ្ពស់បំផុតគឺជាវត្ថុបំណងដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ»។
លោក បានឲ្យដឹងទៀតថា ពិសេសក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដំបូងគេបបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងការនាំយកនូវគម្រោង លំដាប់អន្តរជាតិ ពីបណ្ដាប្រទេសនានា ដូចជា ប្រទេសសិង្ហបុរី ,អង់គ្លេស ,អូស្រា្តលី និងប្រទេសជាច្រើនទៀតដែលល្បីៗនៅលើពិភពលោក។ ចំពោះគម្រោង របស់ប្រទេសជប៉ុន និងប្រទេសថៃ កំពុងស្ថិតក្នុងដំណើរការ ដែលទាំងអស់នេះនឹង នាំជូនមកនូវភាពងាយស្រួលដល់អ្នកវិនិយោគរបស់យើង ក្នុងការពង្រើកការវិនិយោគរបស់ខ្លួនជាលក្ខណ:សាកល។
លោក បន្ថែមថា«យើងខ្ញុំចង់ផ្ដល់គុណតម្លៃបន្ថែម និងបង្កើតមានកំរិតស្ដង់ដារមួយលើវិជ្ជាជីវៈឧស្សាហកម្ម ផ្នែកអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន លើសពីនេះពួកយើងទាំងអស់គ្នាស្ថិតនៅក្នុងវិស័យជំនួញតែមួយជាកន្លែងមួយ ដែលពួកយើងត្រូវ តែចែករំលែក ការបង្ហាត់បង្ហាញ ដែលពោរពេញដោយ បទពិសោធរបស់ពួកយើង ទៅឲ្យបុគ្គលិកទាំងអស់ដើម្បីឈាន ឲ្យដល់កម្រិតស្ដង់ដារ មួយដូចទៅនឹងបណ្ដាប្រទេសជិតខាងយើង»។
គួរបញ្ជាក់ថា លើសពីនេះ ក្រុមហ៊ុនមួយនេះ ក៏បានសហការជាមួយ នឹងក្រុមហ៊ុនល្បីៗនៅកម្ពុជាផងដែរ ដើម្បីកាន់តែផ្ដល់ភាពពិសេស សម្រាប់អតិថិជនមានទំនុកចិត្ដ កាន់តែខ្ពស់ បន្ថែមទៀត ទៅលើកភាពរឹងមាំរបស់ ក្រុមហ៊ុន SC Realty co.,ltd និង យល់ពីគោលដៅនៃភាពច្នៃប្រឌិតយ៉ាងល្អប្រណិត ជូនដល់អតិថិជនទំាងក្នុង និងក្រៅប្រទេស កាន់ តែទូលំទូលាយមួយកម្រិតទៀត៕