(ភ្នំពេញ)៖ EDEGEMARK ដែលជាក្រុមហ៊ុនមានជំនាញច្បាស់លាស់លើផ្នែកផ្ដល់សេវាកម្ម លើការផ្សព្វផ្សាយពាណិជ្ជកម្ម ពោរពេញទៅដោយគំនិតច្នៃប្រឌិតខ្ពស់ បានបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅ អគារ SC Capital រាជធានីភ្នំពេញ។

ពិសេសក្រុមហ៊ុន EDEGEMARK ក៏ជាទីភ្នាក់ងារ និងជាសាខាមួយរបស់ក្រុមហ៊ុន SC Capital ជាក្រុមហ៊ុន ដែលមានបទពិសោធន៍ លក់ នឹងទិញ ព្រមទាំងប្រឹក្សា លើកផ្នែកអចលនទ្រព្យជាង១០ឆ្នាំ និងធ្លាប់ទទួលបានស្នាដៃ រួមនឹងភាពជោគជ័យជាច្រើននៅសិង្ហបុរី បានសហការគ្នា ផ្ដល់សេវាកម្មនេះ នៅប្រទេសកម្ពុជាយ៉ាងល្អឥតខ្ចោះផងដែរ។

ទន្ទឹមនឹងនោះ ការឈានជើងចូលមកកម្ពុជារបស់ក្រុមហ៊ុន EDEGEMARK បានផ្ដោតសំខាន់ទៅលើគំនិតច្នៃប្រឌិតខ្ពស់ លើគ្រប់វិស័យទាំងអស់ ទាំងការវិវឌ្ឍន៍, ការផ្សព្វផ្សាយឈ្មោះក្រុមហ៊ុនអាជីវកម្ម, រៀបចំគម្រោងយុទ្ធសាស្រ្តទីផ្សារ ,បង្កើតការច្នៃប្រឌិតស្របតាមតំរូវការ, ព្រមទាំងការរចនានានា ដោយមានការរៀបចំគេហទំព័រ និង SEOផងដែរ។

ព្រមជាមួយគ្នានោះ ក៏មានរៀបចំគម្រោង ពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផល,ការបោះពុម្ពផ្សាយ និងសេវាកម្មផ្សព្វផ្សាយ , មានរៀបចំសកម្មភាពផ្សព្វផ្សាយផលិតផល និងព្រឹតិ្តការណ៍ផ្សេងៗ ជាមួយការទំនាក់ទំនងយ៉ាងល្អប្រណិត ដែលធ្វើឲ្យអតិថិជនទាំងអស់នឹងទទួលផលចំនេញទ្វេដង យ៉ាងឆាប់រហ័សទៀតផង ។
ពិសេស នឹងធ្វើឲ្យមានការចាប់អារម្មណ៍ខ្ពស់លើសពីការរំពឹងទុក របស់អស់លោកអ្នកនាង ដែលបានជាវនូវសេវាកម្មមួយនេះ ពីក្រុមហ៊ុន EDEGEMARK ១០០% ដើម្បីឆ្ពោះទៅរកគោដៅរបស់អតិថិជនយ៉ាងមានសមត្ថភាពជាទីបំផុត។

ជាងនេះទៅទៀត ក្រុមការងារទាំងអស់របស់ក្រុមហ៊ុន EDEGEMARK បានប្រឹងប្រែងរិៈរកការច្នៃប្រឌិត និងភាពទាក់ទាញនានា ជូនបណ្ដាក្រុមហ៊ុនដែលធ្វើការផ្សព្វផ្សាយជាមួយនឹងក្រុមហ៊ុនមួយនេះ ធ្វើយ៉ាងណា ខិតខំប្រឹងប្រែងបំរើអតិថិជនរបស់ខ្លួនឲ្យមានការទទួលស្គាល និងមានឈ្មោះរិតតែខ្លាំង ក្នុងទីផ្សារដែលពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Edgemark នឹងផ្ដល់ជូននូវគម្រោង ដ៏គួរឲ្យចាប់អាម្មណ៍មុនគេបង្អស់ នៅកម្ពុជា ។
ព័ត៌មានលម្អិតសូមទំនាក់ទំនង៖នៅក្រុមហ៊ុនSC Capital ផ្ទះ លេខ៨៩A ផ្លូវ២៩៤ បឹងកេងកង១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ៕