(កណ្តាល)៖ កម្លាំងស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង (អាប៉ោង) នៅចំការស្វាយខាងក្រោយផ្ទះភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យមានគ្នាប្រហែល១០នាក់ បានរត់គេចខ្លួនបាត់ស្រមោល។ វត្ថុតាងចាប់យករួមមាន៖ ទ្រទាប់ចានអាប៉ោង០១, កៅអីជ័រ ០២ និងកំរាលអាប៉ោង០១។
បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ការចុះបង្ក្រាបនេះ បានធ្វើឡើងក្រោយមានប្រជាពលរដ្ឋបានមករាយការណ៍ជូនមន្ត្រីនគរបាលដល់ប៉ុស្តិ៍តាម ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុតែ ក្រុមអ្នកញៀនល្បែង ឃើញនាំគ្នារត់គេចខ្លួនបាត់អស់ទៅបន្សល់ វត្ថុតាងដូចខាងលើតែម្តង៕