(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកនាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ (Anthony MAGUIRE) នគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសហប្រតិបត្តិការកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។
នៅក្នុងកិច្ចពិភាក្សាគ្នានេះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរងអាវុធហត្ថលើប្រទេស និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕