
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
របាយការណ៍៖ នៅថ្ងៃទី៣១ខែមករានេះ មានយានយន្តល្មើសសរុបជិត៤ពាន់គ្រឿង ក្នុងចំនួនម៉ូតូមានរហូតដល់៦៥ភាគរយ
31-01-2016 20:16
(ភ្នំពេញ)៖ លទ្ធផលនៃការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន ១៦,១៦១គ្រឿង ក្នុងនោះមានម៉ូតូ ៦១ភាគរយ ។ ចំណែកយានយន្តដែលល្មើសច្បាប់វិញមានចំនួន ៣,៨៩៥គ្រឿង ក្នុងនោះ មានម៉ូតូ ៦៥ភាគរយ។
ក្នុងចំនួននៃការល្មើសរបស់យានយន្តនេះ មានការអប់រំលើយានយន្ត ១,៨២៩គ្រឿង ស្មើ៤៧ភាគរយ និងការពិន័យ មានយានយន្ត ២,០៦៦គ្រឿង បង់ប្រាក់បាន ៨៣ភាគរយ។ នេះបើយោងតាមលទ្ធផលនៃការអនុវត្តការ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
សម្រាប់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ បង្ហាញថា មានមនុស្សស្លាប់បាត់បង់ជីវិត៦នាក់ រងរបួសធ្ងន់ ៩នាក់ និងរងរបួសស្រាល៦នាក់៕