(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០១៦នេះ សមាគមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលមានលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាប្រធានក្រុមប្រឹក្សាភិបាល បានអនុញាតិឲ្យក្រុមការងារសមាគម ដឹកនាំដោយលោកវេជ្ជបណ្ឌិត សឹម សុខចាន់ ដឹកនាំនិងចុះមកជួយ ពិនិត្យព្យាបាលជំងឺមាត់ធ្មេញ និងពិនិត្យ ព្យាបាលជំងឺភ្នែកជូនក្មួយៗ និងបុគ្គលិកនៅក្នុងអង្គការ មូលនិធិកុមារកម្ពុជាស្ទឹងមានជ័យ (CCF) ប្រកបដោយជោគជ័យក្រោម បរិយាកាសសប្បាយរីករាយ។

សំរាប់បេសកកម្មមនុស្សធម៌ថ្ងៃនេះ ក្រុមគ្រូការងារពេទ្យបានពិនិត្យ និងព្យាបាលធ្មេញបានចំនួន១៥៦នាក់ ជំងឺភ្នែកបានចំនួន២១២នាក់ បញ្ជូនអ្នកជំងឺទៅវះកាត់បន្ត០១នាក់ សរុបទាំងអស់៣៦៩នាក់។

សូមបញ្ជាក់ថានេះជាលើកទី៣ហើយ ដែល សមាគមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ បានចុះមកជួយពិនិត្យ ព្យាបាល នៅក្នុងអង្គការ CCF ហើយសមាគមមានគម្រោងចុះព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមខេត្ត អង្គការនិងរោងចក្រផ្សេងៗនៅពេលខាងមុខ៕

\