បុគ្គលិកក្រុមហ៊ុន CSC បន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ MOBITEL ទៅលួច កាត់ខ្សែរកាប្តិ៍ ត្រូវអាវុធហត្ថចាប់វាយខ្នោះ
31-01-2016 20:06
(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ បានស្រាវជ្រាវរហូតតាមចាប់ ជនសង្ស័យម្នាក់ជាបុគ្គលិកក្រុមហ៊ុន CSC ដែលបានទៅលួចកាត់ខ្សែរកាប្តិ៍ដោយអះអាងថា ខ្លួនជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ MOBITEL ស្ថិតនៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម ឬទ្ធី បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ អ៊ុន ឆ័ន អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន CSC ស្នាក់នៅ បន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតខ្សែ កាប្តិ៍ចំនួន៣ដុំ ប្រវែងប្រហែល២០M កន្ត្រៃយ៍សម្រាប់កាត់ខ្សែរភ្លើង២ ទួណឺវិស៣ សោរលេខ១៣ចំនួន១ និងម៉ាលែតតូចចំនួន១។
បច្ចុប្បន្នជនសង្ស័យស្ថិត ក្រោមការ សាកសួរពីមន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យនិងមន្រ្តីអាវុធហត្ថការិយាល័យ ព្រហ្មទណ្ឌ រាជធានីភ្នំពេញ៕